ឌ្រីមមើ វ៉ធើរ ផាក (Dreamer Water Park) ឧទ្យានទឹកសង់លើផ្ទៃដីជាង 32,000 មែត្រការ៉េមានទីតាំងនៅស្រុកអារញ្ញ ខេត្តស្រះកែវ ដែលសម្បូរទៅដោយឧបករណ៍សម្រាប់លែងត្រូវតាមស្តង់ដារអន្តរជាតិ ដែលឆ្លងកាត់ការផលិតយ៉ាងម៉ឺងម៉ាត់ ព្រមទាំងមានភ្នាក់ងារមើលថែរក្សាឧបករណ៍លែងផ្សេងៗ ធ្លាប់បានឆ្លងកាត់ការអប់រំតាមស្តង់ដារ Life Guard អាចជឿទុកចិត្ត លើការរក្សាសុវត្ថិភាពជាមួយឧទ្យានទឹកឌ្រីមមើ វ៉ធើរ ផាក ដែលមានទីតាំងស្ថិតនៅជាប់មាត់ផ្លូវសុវណ្ណសន ពីទីរួមស្រុកអារញ្ញទៅផ្សាររ៉ុងក្លឿត្រឹមតែ 3គី ឡូម៉ែត្រប៉ុណ្ណោះ លោកអ្នកអាចមើលឃើញឧទ្យានទឹកមួយនេះបានយ៉ាងច្បាស់ហើយអាចទទួលការចតយានយន្តបានជាង1,000គ្រឿង ក្នុងបរិវេណឧទ្យានទឹកថែមទាំងមានបំរើសេវាកម្ម ភោជនីយដ្ឋាន និងភេសជ្ជៈ មានអនាម័យ ទាន់សម័យសម្រាប់បំរើជូនអតិថិជនដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការជ្រើសរើសសេវាកម្ម ក្នុងបរិយាកាសឧទ្យានទឹកដ៏សែនត្រជាក់មនោរម្យ។

 

 

 “សួនកំសាន្តទឹក ឌ្រីមវ៉ើលដ៍ ផាគ ស្ថិតនៅឆ្ងាយពីព្រំដែនថៃ-កម្ពុជា និងប៉ុស្តិប៉ូលិសអន្តោប្រវេសន្នស្រុកអារញ្ញត្រឹមតែ ៣ គីឡូម៉ែត្រប៉ុណ្ណោះ។ សួនកំសាន្តទឹកទីនេះគឺមានឧប្បករណ៍ជាច្រើនប្រភេទដើម្បីលេងបំបាត់ការក្តៅដូចជា៖

ស្លៃឌើរ៍ (Slider), ឌ្រីមម៉ើរ៍ វ៉េហ្វ(Dreamer Wave), ហ្សេរ៉ូ ជី (Zero G), និង លេហ៊្សីភូល (Lazy Pool) ជាដើម។ល។

មានបំរើភេសជ្ជៈត្រជាក់ឆ្ងាញ់ជាច្រើនយ៉ាង។ សម្រាប់លោកអ្នក ដែលយកកូនក្មេងមកជាមួយ យើងខ្ញុំមានកន្លែងសម្រាប់ក្មេងថែមទៀត។ ទាំងអស់នេះមនុស្សធំអាចលេងជាមួយក្មេងបាន ដូចជា៖​ ស្លៃឌើរ៍ (Slider)និង ស្កាយលូភ (Sky Loop) សម្រាប់ក្មេង។ ទាំងអស់នេះគឺជា ឃិដ​ហ្សូន (Kid Zone) ខ្នាតធំបំផុតក្នុងប្រទេសថៃ!”